ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យចំនួន០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ព្រះសីហនុ: យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំនួន០២លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យចំនួន០៨នាក់មាន៖ ១-ឈ្មោះ សន លីណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុមទី០៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ លី វ៉ាន់នី ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ គង់ ស្រីកា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ ណន សុខលាភ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុមទី០៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តសីហនុ ។ ៥-ឈ្មោះ ម៉ុស សុភឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល មុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ៦-ឈ្មោះ ថៃ លីន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើការខារ៉ាអូរខេ ស្នាក់នៅបន្ទប់ជួលម្ដុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ៧-ឈ្មោះ សុខ សូលីកា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើការខារ៉ាអូរខេ ស្នាក់នៅបន្ទប់ជួលម្ដុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៨-ឈ្មោះ លី ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើការខារ៉ាអូរខេ ស្នាក់នៅបន្ទប់ជួលម្ដុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ១២កញ្ចប់ (ទំងន់ ៤.១៤ក្រាម), ដែកកេះ ០៣, ដបជក់ ០១, ទូរស័ព្ទដៃ ០៥គ្រឿង, ទឹកថ្នាំបារីអេឡិចត្រូនិច (Vape) ០១ដប, ថ្នាំគ្រាប់ ពណ៌ក្រហម ០៣គ្រាប់ (ទំងន់ ០.៥៦ក្រាម), ដាវ ០១ដើម, លុយខ្មែរ ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) ៕

មតិយោបល់