ព័ត៌មានជាតិ

Update៖ ករណីបុរសម្នាក់ក្រឡាប់ទូកទឹកកួចទៅបាត់ ត្រូវគេប្រទះឃើញសពអណ្តែតទឹកហួសផែចាស់កាណូតដរកំពង់លែង នៅចុងកោះ

កំពង់ឆ្នាំង: នាវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ រកឃើញសាកសពបុរសម្នាក់ ដែលទឹកកួចយកទៅបាត់ បានអណ្ដែតពីទំនប់បារាំង រហូតមកដល់ហួសផែចាស់កាណូតដរកំពង់លែង នៅចុងកោះ។

ជនរងគ្រោះឈ្មោះ ហៅក្រៅថា អួន អាយុ ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់៖ មុនពេលកើតហេតុបុរសរងគ្រោះខាងលើ បានយកសំណាញ់ទៅបង់ត្រីនៅទំនប់បារាំង បណ្ដាលឲ្យក្រឡាប់ទូកត្រូវទឹកកួចយកទៅបាត់ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រហូតមកដល់នារសៀលនេះ ទើបប្រទះឃើញអណ្តែតទឹកនៅហួសផែចាស់កាណូតដរកំពង់លែង នៅចុងកោះ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់