ភ្នំពេញៈ នៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើប fordranger មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោង បួងចង្កូតជ្រុលទៅបុកលូពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប fordranger ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-3198 បើកបរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងមិនប្រយ័ត្ន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកលូពេញទំហឹង បណ្តាលអោយដួល២កង់ ចំណែករថយន្តបង្កវិញ ដាច់កង់មួយចំហៀងក្រឡាប់ផ្ងារជើង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។ ម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕









មតិយោបល់