ភ្នំពេញៈ យោងតាមផេកប៉ុស្ត៍នគរបាលរដ្ឋបាលច្បារអំពៅទី២បានឲ្យដឹងថា ស្តីពីករណី ឆបោក (ប្រាក់) នៅចំណតរថយន្ត ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២
ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៨-០៧-២០២២ ម៉ោង១៤និង០០នាទី។
-ជនរងគ្រោះឈ្មោះ ឡឹប អាមីណាស់ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ លក់ដូរ ស្នាក់នៅភូមិទួលងោគ ឃុំកំពង់ លួង ស្រុកពញាឮ ខេត្តកណ្តាល។
-ជនសង្ស័យឈ្មោះ សៅ សុខេង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះកំពុងនៅផ្ទះ ពេលនោះក៏មានជនសង្ស័យ ០២នាក់ ឈ្មោះ សៅ សុខេង និង ឈ្មោះ ស្រីដា ប្រើ Account Facebook ក្លែងក្លាយឈ្មោះ Ah Julia ឆាតចូល Page Account Facebook ជនរងគ្រោះ ឈ្មោះ Tati Online New ប្រើល្បិចកម៉្មង់ទិញខោអាវ តម្លៃ ១៥៨,០០០រៀល។ បន្តិចក្រោយមកពួកជនសង្ស័យក៏ឆាតប្រាប់ ជនរងគ្រោះថា បានផ្ញើប្រាក់ចំនួន ១៥៨,០០០រៀល ចូលគណនេយ្យវីងជនរងគ្រោះរួចហើយ រួចជនរងគ្រោះក៏ឆាតប្រាប់ថា អត់ឃើញផ្ញើប្រាក់ចូលទេ! ពួកជនសង្ស័យឆ្លើយថា ឈប់ទិញខោអាវ ហើយផ្ញើប្រាក់ចំនួន ១៥៨,០០០រៀល មកឲ្យវិញ បើមិន ឲ្យទេនឹងបង្ហោះក្នុងបណ្តាញសង្គម Facebook ខ្មាសគេ! ពេលនោះជនរងគ្រោះមានការសង្ស័យជាករណីឆបោកប្រាក់ ក៏ឆាត ទៅពួកជនសង្ស័យធ្វើជាសុំលេខទូរស័ព្ទដៃទាក់ទង ដើម្បីយកប្រាក់ទៅប្រគល់ឲ្យពួកជនសង្ស័យ និងណាត់ជួបគ្នានៅចំណុច រថយន្តផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ លុះដល់ម៉ោង១៤និង០០នាទី ថ្ងៃដដែល ជនរងគ្រោះឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៅ សុខេង សួរនាំដឹងរឿងហេតុខាងលើ ក៏នាំជនសង្ស័យឈ្មោះ សៅ សុខេង រួមនិងវត្ថុតាងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក ម៉ាក Oppo ពណ៌ខៀវ (ប្រើលេខស៊ីម ០៩៧៥២៥៣៥៣៩) យកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។
មតិយោបល់