ព័ត៌មានជាតិ

ម៉ូតូស្កុពីមួយគ្រឿងបើកបរលឿន ជ្រុលទៅបុកចូលក្រោមរថយន្តកុងតឺន័រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញៈ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង យុវជនស្រីប្រុសចំនួន០៤នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងល្បឿនមិនប្រយ័ត្ន ជ្រុលទៅបុកចូលក្រោមរថយន្តកុងតឺន័រ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល០៤នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តសណ្តោងទូកុងតឺន័រ មួយគ្រឿ ពាក់ស្លាកលេខភ្នំពេញ 3C-3066 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុ បានបត់ស្ដាំចូលឃ្លាំង បានដល់ពាក់ណ្ដាលផ្លូវ ស្រាប់តែមានយុវជនប្រុសស្រី៤នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាស្កុពី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GT-7011 ជិះតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូងយ៉ាងល្បឿន ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុកចូលក្រោមកុងតឺន័ររងរបួសធ្ងន់ស្រាលចំនួន០៤នាក់ ។ ជនរងគ្រោះត្រូវបានរថយន្តដឹកបញ្ជូនទៅសង្គ្រោះ ចំណែកអ្នកបើករថយន្តកុងតឺន័រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៌ បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរ់ងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់