១៩ពាន់លានដុល្លារអាមេរិក ជាតម្លៃមួយដ៏ខ្ពស់ដែល Facebook ហានចំណាយក្នុងការទិញ WhatsApp ព្រោះ តែ Facebook សម្លឹងឃើញថា វានឹងផ្ដល់ប្រយោជន៍មកវិញច្រើនជាង ទឹកប្រាក់ដែលបានចំណាយនោះ។
ខណៈពេលដែលមនុស្សជាច្រើនកំពុងតែសប្បាយនឹងការលេង WhatsApp នោះ ស្រាប់តែកាលពីថ្ងៃអាទិត្យម្សិលមិញនេះ Server របស់ WhatsApp មានបញ្ហា ពោលគឺគាំងតែម្ដង។
អ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ទៅកាន់ WhatsApp និងបានបង្ហោះសារជាច្រើននៅលើបណ្ដាញសង្គមនានា ដោយបានរអ៊ូថា WhatsApp មានបញ្ហាគឺផ្ញើសារមិនចេញ ដោយ Offline តែម្ដង។
បញ្ហានេះមិនបានកើតឡើងចំពោះអ្នកប្រើប្រាស់គ្រប់គ្នានោះទេ ប៉ុន្តែវាបានកើតឡើងចំពោះតែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ។
ប៉ុន្មានម៉ោងក្រោយពីលេចធ្លាយនូវព័ត៌មាននេះមក WhatsApp ក៏ដំណើរការឡើងវិញជាធម្មតា ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន បានលើកឡើងថា ហេតុអ្វីបានជា Server របស់ WhatsApp ទៅជា Down វិញ បើវាត្រូវបាន Facebook ទិញយកទៅហើយនោះ? នេះជាចម្ងល់ ដែលត្រូវរងចាំចម្លើយពី WhatsApp និង Facebook ៕
មតិយោបល់