ភ្នំពេញ: រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរ: ប៊ុនថាំ ខណៈដែលកំពុងបើកបរលើដងផ្លូវ ស្រាប់តែបែកកង់ខាងឆ្វេង រេចង្កូតឡើងលើសួនច្បារពុះចែកទ្រូវផ្លូវ សំណាងមិនមានអ្នករបួស គ្រាន់តែរងការខូចខាតតែរថយន្ត។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ ខាងលើពាក់ស្លាកលេខ ភ្នំពេញ 2BI-4730 បើកបរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ បែកកង់មុខចំហៀងខាងឆ្វេង បណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវតែម្តង សំណាងមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នកដទៃ និងរងរបួសមនុស្សឡើយ គ្រាន់តែខូចខាតតែរថយន្តនិងសួនច្បារតែប៉ុណ្ណោះ៕






មតិយោបល់