កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានករណីអំពើលួច (ម៉ូតូ) ចំណុចនៅភូមិ ជ័យជំនះ ឃុំសៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ឈន ឈៀង ភេទប្រុស អាយុ ៣០ ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ JI 1990 (របស់ជនរងគ្រោះ)។
នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះជួលរបស់ខ្លួន ស្ថិតនៅភូមិ ក្រាំងស្បូវ ឃុំ ព្រះពុទ្ធ មករោងចក្រ សាន់បូ ស្ថិតភូមិ-ឃុំកើតហេតុខាងលើ ដើម្បីធ្វើការដូចរាល់ថ្ងៃហើយបានជិះម៉ូតូចូលទៅក្នុងរោងចក្រ នឹងបានយកម៉ូតូទៅទុកកន្លែងដាក់ម៉ូតូដោយពុំបានចាក់សោទេ រួចដើរចូលទៅធ្វើការបាត់ ពេលនោះជនសង្ស័យកំពុងឈរនៅមុខរោងចក្រ បានអ្នកស្គាស់ធ្លាប់ធ្វើការជាមួយគ្នាបានជិះម៉ូតូមកដល់ ភ្លាមនោះជនសង្ស័យបានសុំជិះជាមួយចូលទៅក្នុងក្នុងរោងចក្រ កន្លែងដាក់ម៉ូតូពេលនោះជនសង្ស័យបានឃើញម៉ូតូរបស់ជនរងគ្រោះទុកមិនចាក់សោ ក៏ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបណ្តើរចេញមកខាងក្រៅ ពេលដល់ចំណុចប៉ុស្តិ៍យាមសន្តិសុខរបស់រោងចក្រសាន់បូ បានសួរទៅជនសង្ស័យថាម៉ូតូកើតអី ពេលនោះជនសង្ស័យបានប្រាប់សន្តិសុខថាម៉ូតូអស់សាំង ដោយមានការសង្ស័យសន្តិសុខសួររកសោម៉ូតូ ភ្លាមនោះជនសង្ស័យបានផ្តួលម៉ូតូរត់គេច ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំង អាវុធហត្ថស្រុកកណ្តាលស្ទឹង ធ្វើការពួនស្ទាក់រុករក ហើយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕



មតិយោបល់