ព័ត៌មានជាតិ

ភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឲ្យទឹកជន់លិចកំណាត់ផ្លូវលេខ២១ នៅក្រុងតាខ្មៅ

កណ្តាលៈ នៅព្រឹកថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីមេឃធ្លាក់ភ្លៀងមួយមេយ៉ាងធំ កាលពីយប់មិញ ស្ថានភាពកំណាត់ផ្លូវលេខ២១ បណ្តាលឲ្យទឹកជន់លិច ពិបាកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ទីតាំងស្ថិតក្នុងភូមិថ្មី និងម្ដុំផ្សារកាច់ជ្រុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មេឃបានធ្លាក់ភ្លៀងមួយមេយ៉ាងធំ បណ្តាលឲ្យទឹកភ្លៀងជន់លិចកំណាត់ផ្លូវលេខ២១ ចាប់ពីរង្វង់មូលតាខ្មៅ រហូតមកដល់ត្រង់ចំណុចភូមិថ្មី និងនៅម្តុំផ្សារកាច់ជ្រុង ។ ជំនន់ទឹកភ្លៀងនេះ មិនត្រឹមតែលិចផ្លូវប៉ុណ្ណោះទេ ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅជាប់ដងផ្លូវក៏បានលិចទឹកដែរ ។

បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ តាមបណ្តោយផ្លូវលេខ២១នេះ បើអាចរកផ្លូវវាងបានសូមធ្វើដំណើរវាង ។ ចំណែកសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ក៏បានចុះទៅដាក់បារ៉ាស និងសម្រួលចរាចរណ៍ដល់បងប្អូន ដែលធ្វើដំណើរឆ្លងកាត់ឲ្យរកផ្លូវវាង ៕

មតិយោបល់