ម្រស់គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសនោះចំពោះមនុស្សស្រីតែម្តង។ ប្រសិនបើផ្ទៃមុខកើតមុនវិញវាមិនត្រឹមតែធ្វើឲ្យសម្រស់របស់អ្នកធ្លាក់ចុះប៉ុណ្ណោះទេ វាធ្វើឲ្យគ្មានអ្នកបេតីថែមទៀត។ ដូច្នេះអ្នកគួរតែយល់ដឹងពីរបបអាហារមួយចំនួន ព្រមទាំងភេសជ្ជៈដើម្បីបង្ការកុំឲ្យមានបញ្ហាដល់ផ្ទៃមុខ។
-បង្គា, អយស្ទរ័…
បង្គាក៏ដូចជាប្រភេទពពួកសត្វសមុទ្យរួមបញូលទាំងងាវជាដើម គឺសុទ្ធតែជាប្រភទសត្វដែលធ្វើឲ្យយើងមានការកើតមុន ព្រមទាំងធ្វើឲ្យមានបន្ទួលលើស្បែក។ ជាមួយគ្នានោះដែលក្នុងបង្គាមានផ្ទុកសារជាតិអ៊ីយ៉ូតម្យ៉ាង ដែលនិងធ្វើឲ្យស្បែករបស់អ្នកងាយនិងទទួលរងនូវមេរោគមុនមកវាយប្រហារបន្ថែមទៀត។ ក្រៅពីបង្គា និងអយស្ទរ័ គឺនៅមានអាហារសមុទ្យជាច្រើនទៀតដែលលោកអ្នកមិនគួរបរិភោគ។
-គ្រាប់ និងប្រេងសណ្តែកដី
ប្រេងសណ្តែកដីនិងសណ្តែកដី គឺមានផ្ទុកនូវសារធាតុខ្លាញ់ជាច្រើនងាយនិងធ្វើឲ្យបាក់តេរីដែលបង្ករឲ្យកើតមុនងាយ និងរីករាលដាលកាន់តែខ្លាំងជាងនេះ ប្រសិនបើអ្នកមាន មានរន្ធញើសធំ និងស្បែកខ្លាញ់។ សម្រាប់អាហារប្រភេទនេះអ្នកអាចញ៉ាំត្រឹមតែ ១០០ ក្រាមតែប៉ុណ្ណោះក្នុងរយៈពេលមួយថ្ងៃ។
-សត្វដែលសម្បូរជាតិខ្លាញ់
សត្វដែលសម្បូរនូវសារធាតុខ្លាញ់ គឺវាមិនសូវជាល្អនោះសម្រាប់អ្នកដែលមានមុខមុនប្រសិនបើអ្នកញ៉ាំច្រើនពេក។ ជាតិខ្លាញ់បានធ្វើឲ្យពីបាកក្នុងការរំលាយអាហារហើយធ្វើឲ្យកកកុញនៅក្នុងសារពាង្គកាយរបស់អ្នកបង្ករឲ្យមានសម្ពាធទៅលើក្រពេញបញ្ចេញខ្លាញ់ដែលជាហេតុធ្វើឲ្យកើតមុន។
-ការញ៉ាំហិរ
ការញ៉ាំគ្រឿងទេសហិរដូចជាម្ទេស ម្រិច ខ្ទឹមសគែវាងាយសិងទទួលរងនូវគ្រោះថ្នាកើសម្រាប់ស្បែកដែលកើតមុន។ ម្ហូបអាហារដែលមានជាតិហិរខ្ពស់គឺអាចធ្វើឲ្យស្បែករបស់អ្នកមានសភាពស្លកដែលអាចបណ្តាលឲ្យកកស្ទះរន្ធញើសព្រមទាំអាចឲ្យមេរោគរីករាលដាលបានយ៉ាងឆាប់រហស័។ ម្យ៉ាងវិញទៀតវាក៏ធ្វើឲ្យស្បែករបស់អ្នកមានសភាពស្ងួតផងដែរ។
-នំដំណាប់ដែលមានជាតិស្ករច្រើន
នៅពេលដែលអ្នកបរិភោពដែលមានជាតិខ្លាញ់ច្រើនហួសកម្រិតច្រើនពេកធ្វើឲ្យក្រពេញបញ្ចេញជាតិខ្លាញ់នៅក្រោមស្បែករបស់អ្នកស្ទះរន្ធញើស និងជាហេតុបង្ករឲ្យកើតមុន។មិនត្រឹមតែប៉ុណ្ណោះជាតិស្ករអាច អាចធ្វើឲ្យស្បែករបស់អ្នកមានពណ៌ត្នោត និងមានវយ័ចំណាស់នៅពេលដែលស្រទាប់ត្រូវបានបាត់បង់។
-កាហ្វេ
កាហ្វេជាភេសជ្ជៈម្យ៉ាងដែលទទួលបានការពេញនិយម ក៏ប៉ុន្តែទន្ទឹមនិងនេះវាក៏មានផលប៉ះពាល់មួយចំនួនផងដែលសម្រាប់ស្បែករបស់អ្នក។ ការញ៉ាំកាហ្វេ នឹងអាចនឹងបង្កើនសកម្មភាពរបស់អរ័ម៉ូនមានដំណើរការមិនល្អម្យ៉ាងទៀតវាក៏ធ្វើឲ្យមានការគេងមិនលក់ផងដែរ។
-ស្រាបៀរ
ស្រាបៀរគឺមានសារធាតុអាកុលខ្ពស់ដូច្នេះវាគឺមានគ្រោះថ្នាក់ដល់ស្បែក។ ម្យ៉ាងវិញទៀតគ្រឿងស្រវឹងអាចនឹងទៅបំផ្លាញ់វិតាមីន A, B, C នៅក្នុងរាងកាយខណៈដែលស្បែករបស់អ្នកស្ងួត ហើយឈានទៅដល់ការកើតមុន៕
មតិយោបល់