ព័ត៌មានជាតិ

នារីបកប្រែភាសាចិនម្នាក់ ត្រូវខ្សែភ្លើងឆក់ដេកស្លាប់លើគ្រែ

ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្ដ ក្រចេះបានឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលជំនាញកោសល្យវិច្ច័យ សហការជាមួយ និងគ្រូពេទ្យបាធ្វើការពិនិត្យសាកសពនិងពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុយ៉ាងល្អិតល្អន់រួចមកទើបកំណត់បានថា ការស្លាប់នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ មានមុខរបរជាអ្នកបកប្រែភាសាចិន គឺពិតជាបានស្លាប់ដោយសារឧប្បត្តិវហេតុឆក់ខ្សែភ្លើងប្រាកដមែន។

នារីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្នុងក្រុមហ៊ុន (ស៊ឹងយន្តគ័ងយិកខូលអិលធីឌី)រ៉ែមាស ចំណុចអូរត្រូន ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ និងបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២៕

មតិយោបល់