ព័ត៌មានជាតិ

ជនសង័្សយម្នាក់ប្រើសារធាតុញៀនយូរឆ្នាំ និងស្រវឹងស្រាផង បានយកដំបងឫស្សីវាយជនរងគ្រោះ ៤នាក់ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃ ពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង ២និង៣០នាទី នៅចំណុចក្រុមទី៩ ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងមានករណីហិង្សាដោយចេតនា មានអាវុធ (ដំបងឫស្សី) មួយបានកើតឡើងដែលករណីនេះ បង្កដោយជនសង្ស័យឈ្មោះ ឈិន ម៉ៅ ហៅរស្មី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដំបងឬស្សីវាយ ទៅលើជនរងគ្រោះចំនួន ៤នាក់គឺ៖
១-ឈ្មោះ ម៉ាប់ ឡៃហ៊ាង ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ១ដំបង ពកក្បាលផ្នែកខាងក្រោយ(ស្រាល) ។
២-ឈ្មោះ សាន សារុំ ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសបែកក្បាលចំនួន ២កន្លែង (រ បួសធ្ងន់)។
៣-ឈ្មោះ ឃុច ឡាប ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ ១ដំបង ចំបោះដៃផុតខាង ស្ដាំ(ស្រាល)។
៤-ឈ្មោះឈិន ឡោម ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវ១ដំបង ចំស្មារខាងឆ្វេង (ស្រាល)។

នៅពេលកើតហេតុភ្លាមៗ អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការឃាត់ខ្លួនជនសង័្សយមកធ្វើការសាកសួរ។

ចំពោះមូលហេតុដែលបង្កជាអំពើហិង្សានេះគឺ ដោយជនសង្ស័យប្រើប្រាស់សារធាតុញៀនមកយូរហើយ( បែកថ្នាំ) និងមានសភាពស្រវឹងស្រាផង ទើប យកដំងវាយជនរងគ្រោះខាងលើដោយពុំដឹងខ្លួនជាមុន។

វត្ថុតាងដកហូតបាន៖
-ដំបងឫស្សីចំនួន០១។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់