ព័ត៌មានជាតិ

ឆេះឃ្លាំងពោតមួយកន្លែងក្នុងស្រុកកំពង់សៀម ផ្អើលទាំងកណ្តាលរាត្រី!

កំពង់ចាមៈ លោកអធិការស្រុកកំពង់សៀម បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងពោតមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះឃ្លាំងពោត របស់ឈ្មោះ ហ៊ល ភេទប្រុស ហើយបន្ទាប់ពីទទួលព័ត៌មាននេះភ្លាមៗ កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុក សហការជាមួយជំនាញពន្លត់អគ្គិភ័យខេត្ត បានដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនចំនួន៣គ្រឿង ក្នុងនោះរួមមានរថយន្តខាងស្រុក១គ្រឿង និងរថយន្តខាងខេត្ត២គ្រឿង ដោយប្រើប្រាស់ទឹកអស់ ចំនួន៣ឡាន ទើបពន្លត់ភ្លើងរលត់អស់ទៅវិញ។

ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដោយសារ ដុតភ្លើងក្នុងឡសំងួតស្នូលពោត ហើយក៏រាលដាលឆេះស្នូលពោត ប៉ុន្តែដោយមានការអន្តរាគមន៏ពន្លត់ទាន់ ទើបមិនបណ្តាលឲ្យឆេះរាលដាល ប៉ះពាល់ទ្រព្យសម្បត្តិផ្សេងនោះឡើយ៕

មតិយោបល់