ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុករថយន្តដឹកខ្សាច់ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង១និង៤៦នាទីរសៀលថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង យុវជនម្នាក់ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿង បុកពីក្រោយរថយន្តដឹកខ្សាច់ចតចោលពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពាក់ស្លាកលេខពោធិ៍ សាត់ 1M-4480 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តដឹក ខ្សាច់មួយគ្រឿងកំពុងចតពេញទំហឹង បណ្តាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ផងដែរ ។

នៅក្រោយពេលកើតហេតុ តំណាងភាគីទាំងពីរបានធ្វើការចរចាគ្នាត្រូវ ។ បន្ទាប់មកបានបើកចេញពីកន្លែងកើតហេតុរៀងៗខ្លួន និងយកទៅជួសជុលដោយខ្លួនឯង គឺគ្មានភាគីខាងណាទារសំណងនោះឡើយ ៕

មតិយោបល់