ព័ត៌មានជាតិ

លាន់ដូចរន្ទះ! ម៉ូតូ ២គ្រឿងពន្លះគ្នា បណ្ដាលឲ្យរបួសធ្ងន់ ស្រាលទាំងសងខាង

តាកែវ: កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង ២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវ 1TK1 ចន្លោះគីឡូម៉ែត្រលេខ ១២-១៣ ស្ថិតភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-2318 ទិសដៅពីត្បូងទៅជើង
បើកបរដោយឈ្មោះ វ៉ាង ស្រុង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទួលសាំង(ក) ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មកដល់ចំណុចកើតហេតុ ធ្វើការបត់ឆ្វេង ក៏ត្រូវម៉ូតូម៉ាក ស៊ុយសូគីលែប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HB-1854 មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ មៀច សេង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ​ និងអ្នករួមដំណើរឈ្មោះ ចេង សាម៉េត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសស្រាលទាំង២នាក់ ចំណែកអ្នកបើកម៉ូតូហុងដាឌ្រីរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយគ្នាតាមច្បាប់ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់