ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៤៥នាទី នៅចំណុចខាងជើងវិទ្យាស្ថានបូលីណូ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩-៦០ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ3F-5773 អ្នកបើកបរឈ្មោះ ផេង វិច្ឆិកា ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ (គេចខ្លួនបាត់) រស់នៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបររថយន្តតាមបណ្ដោយផ្លូវក្រាលគ្រួសក្រហមគ្មានលេខពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ពេលមកដល់ចំណុចខាងលើបានបើកឆ្លងផ្លូវជាតិលេខ៥(ប្ដូរទិសផ្លូវមិនប្រុងប្រយ័ត្ន) ក៏បុកនឹងម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1J-6751 អ្នកបើកបរឈ្មោះ ម៉ាត់ អុីសារ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិអូររូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានអ្នករួមដំណើរម្នាក់ ឈ្មោះ សេង សុធា ភេទស្រីអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ (គន្លងផ្លូវខាងកើត) ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរខ្វែងទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់ខាងលើបណ្ដាល ឲ្យស្លាប់មនុស្សពីរនាក់ក្រោយពេលយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ។

ក្រោយពេលកើតហេតុកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង វត្ថុតាងចាប់យកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់