ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំនិងម៉ូតូស្កុពី បណ្តាលឲ្យ២នាក់រងរបួស សង្ស័យម្នាក់បាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាង រថយន្តក្រុមហ៊ុនវីរ:-ប៊ុនថាំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-7497 បុកជាមួយនឹងម៉ូតូស្កុពី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IV-6154 បណ្តាលឲ្យរងរបួស២នាក់ សង្ស័យម្នាក់បាក់ជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង របស់ក្រុមហ៊ុនវីរ:-ប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ 2BD-7497 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានប៉ះទង្គិចជាមួយម៉ូតូស្កុពី មួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួស សង្ស័យម្នាក់បាក់ជើង ត្រូវដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បី ព្យាបាល ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំ ធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ៕

មតិយោបល់