បុរសម្នាក់បើករថយន្ត Masda BT-50 ជ្រុលទៅបុក PassApp បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ: កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី0១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Masda BT-50 មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូ PassApp មួយគ្រឿង ពេញទំហឹង រងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៩២ កែងនឹងផ្លូវ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តម៉ាក Masda BT-50 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-4595 ធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុបត់ស្តាំ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូPassApp មួយគ្រឿង ពណ៌ស បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១០១៥ ទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យរងការខូចខាត ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរបានចរចាគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តព្រមចេញសំណងទៅ PassApp ដើម្បីបញ្ចប់រឿង ៕







មតិយោបល់