ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីលួចលុយដុល្លារ ១៧០០$ ពីកាបូបភ្ញៀវហើយប្ដូរដាក់លុយដុល្លារសែន

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងស្រាវជ្រាវករណី អំពើលួច (លួចលុយដុល្លារពិត ១៧០០$ ពីកាបូបភ្ញៀវហើយប្ដូរ ដាក់លុយដុល្លារសែនចូលក្នុងកាបូបវិញ) នៅកន្លែងហាងម៉ាស្សាកោសជប់ យីហោឈ្មោះ 777 ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ០០នាទី តាមពាក្យប្ដឹង ជនរងគ្រោះ ។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ស្រី ០៣នាក់ ៖
១, ឈ្មោះ ឆេន ធិន ភេទប្រុស អាយុ២៣ឆ្នាំ (អ្នកលួចលុយដុល្លារពិតហើយប្ដូរដាក់លុយដុល្លារសែន) ។
២, ឈ្មោះ ឆេន សារីន ភេទស្រី អាយុ២៩ឆ្នាំ (អ្នកសមគំនិតលួច) ។
៣, ឈ្មោះ ស៊ឹម នៀង ភេទស្រី អាយុ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
៤, ឈ្មោះ ទឹម ស្រីរ៉ីម ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
ជនសង្ស័យទាំង០៤នាក់ មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ដកហូតវត្ថុតាងលុយដុល្លារពិត ២០០$ លុយខ្មែរ ៦.១០០.០០០រៀល លុយដុល្លារសែន ក្រដាស ១០០$ (ចំនួន ១៧សន្លឹក) ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង តាមនិតិវិធី ៕

មតិយោបល់