ព័ត៌មានជាតិ

ជនពិការវ័យចំណាស់ម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០២២ ករណីបុរសវ័យចំណាស់ម្នាក់ ដែលជាជនពិការ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅទីតាំងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើលតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់