កំពតៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា នៅវេលាម៉ោង១៥និង១០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងទទួលការងារជំនាញគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ ១.ឈ្មោះ ស៊ុយ ស្រីល័ក្ខណ៍ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកហាងយីហោម្លប់ដូង ម៉ាក់យ៉ាយ៉ា រស់នៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។
វត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនចំនួន០១កញ្ចប់តូច មានទម្ងន់១.០៤ក្រាមថ្លឹងទាំងសម្បកថង់ ។
២.ទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក samsung ពណ៌ខ្មៅ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕


មតិយោបល់