ព័ត៌មានជាតិ

អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្ស

អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះបឋមដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនៅក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះបានងាប់ជាបណ្តើរៗ ដោយសាតែទឹកក្នុងបឹងរីងស្ងួតលឿន។

លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងកាលរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ គឺនៅយប់ថ្ងៃទី០៣ ខែមិថុនា មានងាប់តិចតួច តែយប់ថ្ងៃទី០៤ ខែមិថុនា ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។

លោកបន្តថា កត្តាដែលធ្វើឱ្យត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសាកត្តាអាកាសធាតុក្តៅខ្លាំងធ្វើឱ្យទឹករីងហួតលឿន និងមួយផ្នែកទៀតសត្វភេរដែលមាននៅក្នុងតំបន់នេះប្រមាណជា១០០ក្បាលបានចូលខាំត្រីនៅតំបន់ទឹករាក់ ធ្វើឱ្យត្រីវាឡើងមកលើគោកហើយមិនអាចចូលទៅក្នុងទឹកវិញបាន។

លោកបានបន្តទៀតថា ដើម្បីសង្គ្រោះបឋមដល់ ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំងឥឡូវនេះ ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផលជាអ្នកចុះមកផ្ទាល់ បាននាំគ្រឿងចក្រមួយគ្រឿង រួមជាមួយសហគន៍ បានជីកប្រឡាយ និងបូមទឹកចេញស្រះតូចៗបញ្ជូលមកសង្គ្រោះត្រីមេពូជសិន ហើយនៅថ្ងៃទី០៦ខែមិថុនានេះ ត្រីពុំឃើញងាប់ទៀតទេ។

ប្រភព៖​​​​​​ AKP

មតិយោបល់