ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង រងការខូចខាត និងមនុស្សរងរបួសទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូហុងដាឌ្រីមសេ១២៥ចំនួន ២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសទាំងសងខាង ហើយអ្នករងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកសលពីវេលាម៉ោង ៦និង៥០នាទព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលជួបគ្រោះថ្នាក់ម៉ូតូទាំង ២គ្រឿងនេះ បានបើកបរធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-8130 បើកបរបញ្រ្ចាសទិសចរាចរណ៍ពីលិចទៅកើតតាមគន្លងផ្លូវម្ខាងទៀត។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1HN-7453 បើកបរតាមគន្លងផ្លូវអាទិភាពរបស់ខ្លួនក្នុងទិសដៅពីកើតទៅលិច។

ប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំង ២គ្រឿង រងការខូចខាតដូចគ្នា ចំណែកអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ទាំងសងខាង។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់