ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង៤០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះល្បាតតាមដងផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច ។
ពេលនោះកម្លាំងជំនាញធ្វើការប្រដេញ រហូតដល់ចំណុចផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួមមាន៖
១.ឈ្មោះ ឡូត ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ស្នាក់នៅផ្ទះលេខ០៤A ផ្លូវលេខ៧៧៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ឃិត វីសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៣. ឈ្មោះ ផន រស្មី អាយុ១៦ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះលេខជួល ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សម្ភារៈដកហូត៖ -ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1155 (បិទគូទ) ។ -ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-4361 (ដៃដល់) ។
បច្ចុប្បន្ន ការិយាល័យបាននាំជនសង្ស័យខាងលើមក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


មតិយោបល់