ព័ត៌មានជាតិ

ឡង់គ្រីស័រមួយគ្រឿងបុរះ បណ្តាលឲ្យរថយន្តPrius និងPassApp រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តឡង់គ្រីស័រ មួយគ្រឿង រេចង្កូតបុករះរថយន្តPrius ពីរគ្រឿង និងPassApp មួយគ្រឿង ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកឡង់គ្រីស័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-9334 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្ត PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2B-5484 ចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបុក PassApp មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HM-8988 ចតទន្ទឹមរថយន្តខ្ទាតទៅមុខរថយន្តមួយគ្រឿងទៀតម៉ាកPrius ពាក់ស្លាកលេខភ្នំពេញ 2BO-3554 ។

ក្រោយពេលកើតហេតុ តំណាងខាងរថយន្តបង្កហេតុ ចូលខ្លួនមកដោះស្រាយ ដោយយកPassAppនិងរថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង ៕

មតិយោបល់