ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះកង់វង្វេងបាត់ពីផ្ទះ៣ថ្ងៃ ត្រូវអ្នកឃ្វាលគោប្រទះឃើញសាកសព

កណ្តាល: នៅវេលាម៉ោង០៩និង២២ នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីបុរសវ័យចំណាស់ម្នាក់ ជិះកង់វង្វេងបាត់ពីផ្ទះបីថ្ងៃ ត្រូវបានអ្នកដើរឃ្វាលគោប្រទះឃើញសាកសព បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងស្ថិតក្នុងភូមិព្រែកហូរខាងកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ដំណើររឿងហេតុ៖ យោងតាមរយ:ភ្នាក់ងារ នៃអង្គភាពព័ត៌មាន Post News បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើបទសម្ភា សន៍ជាមួយក្រុមគ្រួសារសាច់ញាតិ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់វង្វេងបាត់ពីផ្ទះចំនួន០៣ថ្ងៃ តាំងពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដោយមិនដឹងទៅទីកន្លែងណា ។ ចំណែកក្រុមគ្រួសារសាច់ញាតិ បាននាំគ្នាដើររកដែរ ប៉ុន្តែរក ​មិនរកមិនឃើញជនរងគ្រោះនោះឡើយ ។

លុះមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ត្រូវបានអ្នកដើរឃ្វាលគោប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ជាមួយកង់ដែល ជនរងគ្រោះជិះនោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។

នៅក្រោយពេលកើតហេតុ ក្រុមគ្រួសារបានហៅរថយន្តដឹកសាកសពជនរងគ្រោះមកកាន់លំឋាន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថា: ជនរងគ្រោះមានឈ្មោះ ហៀង សម្បត្តិ ហៅតាឡេនីន អាយុ៦៧ឆ្នាំ មានកូន៦នាក់ ៕

មតិយោបល់