ព័ត៌មានជាតិ

សង្ស័យវ៉ាជែង! រថយន្តហាយឡែនឌ័រមួយគ្រឿងបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងបានបើកលឿនជែងរថយន្តនៅខាងមុខខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធ១គ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាត្រង់ចំណុចផ្លូវកោង បណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររ៉ឺម៉កនោះរងរបួសធ្ងន់។ចំណែក
រថយន្តរងការខូចខាតខ្ទេចមុខ យ៉ាងដំណំរីឯម៉ូតូសណ្ដោងរ៉ឺម៉ក៏រងការខូចខាតដែរ។

ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅនៅតាមផ្លូវបេតុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនោះពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AN-2211 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនហើយបានវ៉ាជែងរថយន្តនៅខាងមុខលុះទៅដល់ត្រង់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសដែលជាអ្នកបើកបររងរបួសធ្ងន់ រីឯអ្នកជិះខាងក្រោយពុំបានរងរបួសនោះឡើយ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ពេលនោះរថយន្តបង្កបានរងការខូចខាតមុខយ៉ាងដំណំ ហើយម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធក៏បានរងការខូចខាតដែរ បន្ទាប់មកអ្នកបើកបររ៉ឺម៉កនោះត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗតេម្ដង។ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ស្នោរនិងនគរបាលខណ្ឌកំបូលបានចុះទៅធ្វើការវាស់វែងរួច នាំយកទាំងរថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់