ក្រចេះៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនសង្ស័យដៃដល់៣នាក់ ក្នុងអំពើឃាតកម្មកាប់សម្លាប់មនុស្ស ដែលប្រព្រឹត្តកាលពីដើមខែមិថុនា កន្លងទៅ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បំបែកសំណុំរឿងបានហើយ និងឈានដល់ការចាប់ខ្លួនបានមនុស្សជាបន្តបន្ទាប់គ្នា។
អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់៣នាក់។
រួមមាន៖ ១/.ឈ្មោះ ស្រី កទៀត អាយុ២១ឆ្នាំ ២/.ឈ្មោះ ឡុង ឧត្តម(ហៅដំ) អាយុ២៣ឆ្នាំ ទី៣/ឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) អាយុ៣៩ឆ្នាំ ពួកគេទាំង៣ មានទីលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។
តាមចម្លើយសារភាពជនទាំង៣នាក់នេះ បានឆ្លើយថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា កន្លងទៅ នៅចំនុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ពួកគេពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលអោយស្លាប់ប្រាកដមែន ដោយទំនាស់រឿងជិះម៉ូតូវ៉ាគ្នា៕
មតិយោបល់