ព័ត៌មានជាតិ

Update៖ ម្ដាយស្រក់ទឹកភ្នែកម៉ាត់ៗស្រែកថា ឲ្យម៉ាកសុំទោសដែលម៉ាក មិនបានមើលកូន បងប្អូនអើយវាកិនក្មួយខ្ញុំសាហាវណាស់

ភ្នំពេញ: នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២ នាវេលាម៉ោង ១២និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ២ ឋិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បណ្ដាលឲ្យក្មេងសិស្សសាលា នៃវិទ្យាល័យព្រែកកំពិសចំនួន ២នាក់ (ប្រុស) ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

១/ ភាគីម៉ូតូម៉ាក HONDA TODAY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FE-3846 បើកបរដោយឈ្មោះ សុភ័ក្រ វីរ: ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
+អ្នករួមដំណើរមានឈ្មោះ ធីម គីមឡុង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ។
២/ ភាគីរថយន្តម៉ាក NISSAN DESELL ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-0234 បើកបរដោយឈ្មោះ ប៊ុត ដា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកកំពិស) ។

បច្ចុប្បន្ន សពគ្រោះទាំងពីរប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបណ្យតាមប្រពៃណី ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

មតិយោបល់