ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ ជិះកង់ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃាត់ខ្លួន

កណ្តាល:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច ចំណុចផ្លូវជាតិលេខ២ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ធឿន តូយូតា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ១-កូនសោរាងអក្សរអិលចំនួន៤(របស់ជនសង្ស័យ)។ ២-ក្បាលខ្ចៅចំនួន២(របស់ជនសង្ស័យ)។
៣-កូនកាំបិតដងជ័រពណ៌លឿងចំនួន១(របស់ជនសង្ស័យ)។ ៤-ដង្កាប់ដងជ័រពណ៌លឿងចំនួន១(របស់ជនសង្ស័យ)។
៥-សោម៉ាឡេតចំនួន១(របស់ជនសង្ស័យ)។ ៦–ទួណឺវីសដងជ័រ ពណ៌ស លាយក្រហម ចំនួន១ (របស់ជនសង្ស័យ) ។
៧–ចំពាមកៅស៊ូដងឈើចំនួន១(របស់ជនសង្ស័យ)។ ៨–ពិលពាក់ក្បាលចំនួន១(របស់ជនសង្ស័យ)។
៩–គ្រាប់ថ្មពណ៌សចំនួន៤គ្រាប់ (របស់ជនសង្ស័យ)។ ១០–កង់តួប្រុសពណ៌ខៀវចំនួន១ (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។
១២–ផ្លែរណាអាដែកចំនួន១(របស់ជនសង្ស័យ)។

នៅវេលាកើតហេតុខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាតដល់ចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រពើហារកើតសង្កាត់ព្រែកឫស្សី ស្រាប់តែឃើញជនសង្ស័យ កំពុងជិះកង់រេរាសំឡឹងមើលទៅផ្ទះប្រជាពលរដ្ឋ នៅតាមដងផ្លូវ ដោយសង្ស័យជាមុខសញ្ញាចាស់ផង ហើយមានការសង្ស័យទើបសមត្ថកិច្ចបានឃាត់ខ្លួន ធ្វើការឆែកឆេររកឃើញវត្ថុតាងមួយចំនួនដូចខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់