ព័ត៌មានជាតិ

នារីម្នាក់ជិះម៉ូតូស្កុពីល្បឿនលឿន ជ្រុលបុកគូទរថយន្តដឹកសំរាមពេញទំហឹង បណ្តាលឲ្យផុងលលាដ៍ក្បាលរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង០៣និង២០នាទីទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នារីម្នាក់ជិះម៉ូតូស្កុពីមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តប្រមូលសំរាម មួយគ្រឿង បណ្តាលឲ្យផុងលលដ៍ក្បាល រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះម៉ូតូស្គុពី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JK-1464 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តប្រមូលសំរាម មួយគ្រឿង កំពុងឈប់ចតប្រមូលសំរាមនៅលើចិញ្ចើមផ្លូវគាបជាប់ បណ្តាលឲ្យអ្នកបើកបរម៉ូតូផុងរលាដ៍ក្បាលរងរបួសធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថជំនាញចុះវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់