ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហង់ ជួនណារ៉ុន៖ សុំកុំឲ្យបែកធ្លាយវិញ្ញាសាបាក់ឌុបលើ Facebook

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលើកឡើងថា សុំកុំឲ្យមានការបែកធ្លាយនូវវិញ្ញាសានៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅខណៈការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០១៥-២០១៦ នឹងឈានចូលមកដល់នៅថ្ងៃទី២២ សីហាខាងមុខនេះ។ លោកលើកឡើងបែបនេះ ក្នុងពិធីជួបជុំអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ឬសាលាតិចណូ។

លោក ហង់ ជួនណារ៉ុន បានបន្តនៅរសៀលថ្ងៃទី១៧ ខែសីហាទៀតថា ចំពោះបេក្ខជន ប្រសិនបើមានការយកទូរស័ព្ទដៃចូលក្នុងបន្ទប់ប្រឡង នឹងត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។ ក្រៅពីនោះ លោកបានជំរុញឲ្យមានការយកចិត្តទុកដាក់ ពីបញ្ហាសណ្ដាប់ធ្នាប់ជុំវិញមណ្ឌលប្រឡងដើម្បីរឹតបន្តឹងការប្រឡងនៅឆ្នាំនេះ ឲ្យកាន់តែមានប្រសិទ្ធភាពជាងឆ្នាំមុន។ លើសពីនេះ លោករដ្ឋមន្ត្រីបានរំលេចថា មិនត្រូវឲ្យមានការប្រឡងជំនួស យកទូរស័ព្ទដៃ ឬគ្រឿងអេឡិចត្រូនិច មិនត្រូវដើរចេញពីតុមួយទៅតុមួយ។ល៕

Edu_acu_17-08-16-005Edu_acu_17-08-16-008Edu_acu_17-08-16-009Edu_acu_17-08-16-006Edu_acu_17-08-16-007Edu_acu_17-08-16-010Edu_acu_17-08-16-011Edu_acu_17-08-16-012Edu_acu_17-08-16-013Edu_acu_17-08-16-001Edu_acu_17-08-16-002Edu_acu_17-08-16-003Edu_acu_17-08-16-004

មតិយោបល់