ព័ត៌មានជាតិ

សំណាងណាស់! ចេះពលរដ្ឋឃើញហេតុការណ៍ជួយទាន់ មិនអីតៃកុងរថយន្តម្នាក់សូន្យសង្ខារ…

ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Ford មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុករះបង្កាន់ដៃស្ពាន ធ្លាក់ចូលប្រឡាយទឹកស្អុយ
ទីតាំងស្ថិតតាមបណ្ដោយផ្លូវបេតុងអ៊ីអន២ កែងនឹងផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ត Ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL 9848 បើកបរទិសដៅ ពីលិចទៅកើតក្នុងល្បឿនលឿន ។ មកដល់ចំណុចកើតហេតុ បានរេចង្កូតបុករះបង្កាន់ដៃស្ពានបាក់ជាច្រើនផ្ទាំង រថយន្តដាំក្បាលធ្លាក់ ចូលប្រឡាយទឹកស្អុយលិចមួយកំណាត់មុខ តៃកុងត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ គាស់យកចេញរងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កហេតុទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវផ្លូវច្បាប់ ៕

មតិយោបល់