ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ស្នងការ គណ:បញ្ជាការឯកភាពក្រុង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំ ដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) និងឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចដកហូតម៉ូតូរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន សូមពិនិត្យមើលភិនភាគម៉ូតូ ដែលមានក្នុងឯកសារខាងលើ និងទំនាក់ទំនងមកអធិការដ្ឋាននគរបាលក្រុងក្រចេះ ។
សូមបញ្ជាក់៖ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ៕




មតិយោបល់