កំពតៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកកើតឡើង នៅចំណុចបង្គោល គីឡូម៉ែត្រលេខ ១៤៣ -១៤៤ លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងរថយន្តចំនួន៣គ្រឿង បើកបរមានទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យបុកគ្នាពេញទំហឹង មានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តបង្កហេតុមួយគ្រឿងម៉ាក SCANIA យីឌុប ពាក់ស្លាកលេខតាកែវ 3A 4264 ពណ៌ស ទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ឈ្មោះបានគេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ។ លុះបើកបរមកដល់ត្រង់ចណុចកើតហេតុ បានប៉ះទង្គិចជាមួយរថយន្តពីរគ្រឿងទៀតម៉ាក លុចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2M 8641 បើកបរដោយឈ្មោះ ខៃ មុនីរន: ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិអូតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត រងរបួសធ្ងន់ មានអ្នករួមដំណើរ២នាក់៖ ១-ឈ្មោះ សាយ សុគា រងរបួសស្រាល និងម្នាក់ទៀតឈ្មោះ ឈាង ផល្លា (ហៅស្រីពៅរបួសធ្ងន់ បញ្ជូនទៅដល់មន្ទីរពេទ្យ បង្អែកខេត្តកំពតស្លាប់ រស់នៅភូមិ-ឃុំជាមួយគ្នា ទិសដៅពីជើងទៅត្បូងរថយន្ដខូចខាត (កំរិតធ្ងន់) ។ រីឯរថយន្ដមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខក្បាលភ្នំពេញ 3F 2795 និងកន្ទុយព្រៃវែង 4A0150 បើកបរដោយឈ្មោះ ហ៊ី ព្រាប ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់បណ្ដោះអាសន្ន នៅភូមិព្រៃតុម្ក ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ (គ្មានរបួស) រថយន្ដខូចខាតម (កំរិតធ្ងន់) ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយរងរបួសមនុស្សចំនួន៣នាក់៖ ស្រាល១នាក់ និងធ្ងន់២នាក់ស្រី១នាក់ (ស្លាប់១នាក់ស្រី) ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ រថយន្តចំនួន៣គ្រឿងខូចខាតកំរិតធ្ងន់១គ្រឿង ។
ចំណែករថយន្ដទាំង៣គ្រឿងនោះ កម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់