ព័ត៌មានជាតិ

Update៖ សូមជួយស៊ែរស្វែងរកសាច់ញាតិ! អ្នកឃើញរត់បះសក់ ករណីបុរសម្នាក់ចង.កសម្លាប់ខ្លួនទាំងព្រឹកព្រលឹម

ភ្នំពេញ: បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញចង.កសម្លាប់ខ្លួនជាប់និងប្រហោងព្រឹលអគារទុកចោលមួយកន្លែងក្នុងបរិវេណដីវាល អតិតទីលានប្រណាំងឡាន។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំណេញ។

សពបុរសខាងលើ មានអាយុជាង ២០ឆ្នាំ ស្លៀកខោជើងវែង អតពាក់អាវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ បងប្អូនប្រជាពលរដ្ឋ បានដើរកាត់ទីនោះ ក៏ប្រទះឃើញ សពបុរសខាងលើចង.ក ជាប់និងប្រហោងព្រឹលក្នុងអាគារខាងលើ ភ្លាមៗ ក៏រាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ច ចុះពិនិត្យតែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យដល់ទីតាំងខាងលើ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត (ចង.ក) បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

មតិយោបល់