ភ្នំពេញៈ នៅវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ម្ដុំទល់មុខប៉ុស្តិ៍រដ្ឋបាលដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរស ២នាក់ សង្ស័យស្រវឹងស្រា ចង់សាកកម្លាំងរថយន្តទើបតែទិញថ្មី ក៏ជ្រុលទៅបុកនឹងតូបលក់កាហ្វេ « PM Coffee » រួចបន្តទៅបុករបងសាលាសង្កាត់ដង្កោ បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន។
ក្រោយកើតហេតុ សមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌដង្កោ ចុះទៅអន្តរាគមន៍ទីតាំងកើតហេតុ និងឃាត់ខ្លួនជនបង្ក យកមកសាកសួរ មួយសន្ទុះក្រោយមក ឃើញម្ចាស់រថយន្ត ចុះមកដល់ដែរ ខំធ្វើការសម្របសម្រួលយ៉ាងណា ក៏សមត្ថកិច្ច មិនឲ្យរថយន្តបន្តដំណើរទៅមុខទៀត៕
មតិយោបល់