ព័ត៌មានជាតិ

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ស្ថិតក្នុងភូមិពេជ្រគិរី សង្កាត់ ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន០១ករណី បណ្តាលឲ្យមនុស្សរបួស០៥នាក់ ធ្ងន់ចំនួន០២នាក់ និងស្រាល ០៣នាក់ នៅចំណុចផ្លូវបំបែកពេជ្រគិរី ស្ថិតក្នុងភូមិពេជ្រគិរី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ភាគីអ្នកបើកបរម៉ូតូ Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1A .0107 មានឈ្មោះ ណាង ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិសួរស្តី សង្កាត់ ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល ដោយមានឣ្នករួមដំណើរចំនួន០៣នាក់៖

១. ឈ្មោះ សាយ សៀវ ឣាយុ ៥៨ ឆ្នាំ រស់នៅភូមិសួស្ដី សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធ្ងន់ ( បែកសួតនិងបែកក្បាលពីក្រោយ ) ត្រូវបញ្ជួនបន្តទៅពេទ្យបាត់ដំបង ។ ២. ឈ្មោះ ណាង ស្រីលាភ ភេទស្រី ឣាយុ១៩រស់នៅជាមួយគ្នា របួសស្រាល ។ ៣.ឈ្មោះ ចាន់ ភេទ ប្រុស ឣាយុ៤ឆ្នាំ រស់នៅភូមិ ជាមួយគ្នា របួសស្រាល ។

ភាគីបង្កឣ្នកបើកបរម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ មានឈ្មោះ ខុំ ណាក់ ភេទប្រុស ឣាយុ ៦០ ឆ្នាំ កំពុងតាមដានជំងឺ រស់ភូមិពេជ្រគិរី សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខូចខាតស្រាល ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្នានគរបាលខេត្តប៉ៃលិន បានយកវត្ថុតាងមករក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ ៕

មតិយោបល់