ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿងកិនមនុស្សម្នាក់ បណ្តាលឲ្យបែកក្បាលធ្លាយខួរខ្ទាតពេញផ្លូវ

កណ្តាល: (ព័ត៌មានបឋម) នាវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកិនមនុស្សម្នាក់បណ្តាលឲ្យបែកក្បាលធ្លាយខួរខ្ទាតពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

សម្រាប់ព័ត៌មានលម្អិតក្រុមងារPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់