ព័ត៌មានជាតិ

ទៅដេកផ្ទះម្ដាយក្មេក លុះត្រឡប់មកវិញ ស្រាប់តែចោរគាស់ទ្វារផ្ទះ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ សោម សុផាលីន ភេទប្រុស បានទៅដេកសំរាក នៅផ្ទះម្តាយក្មេក ដោយបានចាក់សោផ្ទះគ្មានអ្នកនៅ ។ លុះដល់ព្រឹកឡើងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧និង២០នាទី ជនរងគ្រោះនិងក្រុមគ្រួសារបានមកដល់ផ្ទះវិញ ស្រាប់តែឃើញសោទ្វារផ្ទះរបូត សោ ទាំងទ្វារបិតធម្មតា ជនរងគ្រោះក៏ចូលផ្ទះឃើញសម្ភារ:រញ៉េរញ៉ៃ បន្ទាប់មកជនរងគ្រោះក៏បានទៅបើកកាមេរ៉ាសុវត្តិភាពក្នុងផ្ទះរបស់ខ្លួន ។ ក៏ឃើញភិនភាគជនសង្ស័យ រួចបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នរគបាលចាក់អង្រែក្រោម ដើម្បីស្រាជ្រាវ ។

លុះមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧និង៣០យប់ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយសមត្តកិច្ចជំនាញនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ វ៉ាន់ នៅចំណុចក្រោមស្ពានអាកាស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ សុខ វ៉ាន់ ហៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅនិង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ សោម សុដាលីន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១៤៧៥ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ។

បច្ចុប្បន្នជនសង្ស័យម្នាក់ឈ្មោះ សុខ វ៉ាន់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់