ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ១គូ ជាមុខសញ្ញាពាក់ព័ន្ធ និងគ្រឿងញៀន

កំពង់ស្ពឺ: កំពង់ស្ពឺ យោងតាមផេក រដ្ឋាបាលស្រុកបសេដ្ឋ page បានឲ្យដឹងថា ថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីយប់ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិអង្រ្គង បានចុះល្បាតដល់ចំណុចភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ បានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ និងគ្រឿងញៀនចំនួន ០២នាក់ដែលមាមឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ហេន សីង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិប្ញស្សីម្គុម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
២- ឈ្មោះ សំរិត រ៉ែម ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាគ្រឿងញៀនចំនួន ០១កញ្ចប់ធំ និងម៉ូតូ០១គ្រឿងម៉ាកឃ្លិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HN-7024។

ករណីនេះ កម្លាំងជំនាញកំពុងសាកសួរ នៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

មតិយោបល់