ភ្នំពេញៈ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍រដ្ឋបាល បានធ្វើការឃាត់ជនសង្ស័យចំនួន១នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ។
ជនសង្ស័យឈ្មោះ អ៊ាង សុខឡាំដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ។
វត្ថុតាងចាប់យក៖ -ម៉ូតូម៉ាក Honda Icon ពណ៌ទឹកក្រូច ស្លាកលេខភ្នំពេញ 1K:2393
-ទូរស័ព្ទដៃម៉ាកIPhone 11 ពណ៌ស ប្រើលេខទូរស័ព្ទ 090691215 (របស់ជនរងគ្រោះ) ។
ចំពោះមុខកម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ផ្សារកណ្តាល១ ធ្វើការសាកសួរ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់ ៕
មតិយោបល់