ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ AMD លាលែង​តំណែង​

​បន្ទាប់​ពី​កាន់តំណែង​ជា​នាយក​ប្រតិ​ប​តិ្ត​របស់ Advanced Micro Devices Inc (AMD) អស់​រយៈពេល​ជាង ៣​ឆ្នាំ លោក Rory Read បាន​សម្រេចចិត្ត​លាឈប់​ពី​តំណែង​មួយ​នេះ ដោយ​ទុក​លទ្ធភាព និង​ឱកាស​ឲ្យ​អ្នក​មាន​សមត្ថភាព​ថ្មី​មក​ជំនួស​។​
AMD
​នៅក្នុង​សេចក្ដីប្រកាស​របស់ AMD បានឲ្យដឹងថា លោក Rory Read បាន​សម្រេចចិត្ត​លាឈប់ ហើយ​ក្រុមហ៊ុន​បាន​ជ្រើសតាំង​អ្នកស្រី Lisa Su បច្ចុប្បន្ន​ជា​នាយក​ចាត់ការ​ទូទៅ (COO) ឲ្យ​ឡើងកាន់​តំណែង​នាយក​ប្រតិបត្តិ​ជំនួស​លោក Read ព្រោះ​ថា​អ្នកស្រី​ជា​បុគ្គលិក​ស្រី​មួយ​រូប​ដែល​មាន​សមត្ថភាព​ខ្ពស់ ស័ក្តិសម​នឹង​មុខ​តំណែង​នេះ​។​
​លោក Read មិន​បាន​បញ្ជាក់​ឲ្យដឹង​ពី​មូលហេតុ​នៃ​ការលាឈ​ប់​នោះទេ ប៉ុន្តែ​ប្រភព​ដែល​ជិតស្និទ្ធ​បាន​លួច​បង្ហើប​ថា គាត់​មិន​បាន​ទៅ​ណា​ទេ គឺ​គាត់​នឹង​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល AMD តែម្ដង​៕​

មតិយោបល់