ព័ត៌មានជាតិ

កូនប្រុសម្នាក់​ប្រដាប់​ដោយ​ដែក​ត្បែង ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ឪពុក​បង្កើត ចំ​ក្បាល​ខាងឆ្វេង​បណ្តាល​អោយ​រង​របួស

បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២២​និង​៣៥​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​២៧​ ភូមិ​ជ្រៃ​២​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ដែក​ត្បែង​)​ មួយ​បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ជា​កូនប្រុស​ ប្រដាប់​ដោយ​ដែក​ត្បែង​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ឪពុក​បង្កើត​ឈ្មោះ​ ម៉ុ​ក​ ម៉ា​ញ់​ ភេទ​ប្រុស​ អាយុ​៧១​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ (​ជរា​ពិការ​ភាព​)​ ចំនួន​០១​ដែក​ត្បែង​ ចំ​លើ​ក្បាល​ខាងឆ្វេង​បណ្តាល​អោយ​រង​របួស​មធ្យម​ ។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏​ដូច​ជា​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បាន​ធ្វើការ​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ម៉ា​ញ់​ មាន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​២៧​ ភូមិ​ជ្រៃ​២​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រើ​ដែក​ត្បែង​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ឪពុក​បង្កើត​ខ្លួន​ពិតប្រាកដ​មែន​ ក្រោម​មូលហេតុ​ផឹកស្រា​ស្រវឹង​ ។​

​ករណី​នេះ​ ជន​ដៃដល់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

មតិយោបល់