ព័ត៌មានជាតិ

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចំាថ្ងៃលើស ២៦០,០០០នាក់ ជាលើកដំបូង

 

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២៦១,៥០០នាក់ និងស្លាប់ថ្មី ១,៥០១នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា កើនដល់ ១៤,៧៨៨,១០៩នាក់ ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ១៧៧,១៥០នាក់់ ខណៈ ១២,៨០៩,៦៤៣នាក់បានជាសះស្បើយឡើងវិញ។

នេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះដែលឥណ្ឌាមានអ្នកឆ្លង COVID-19 ប្រចាំថ្ងៃលើស ២៦០,០០០នាក់៕

Xinhua៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១

មតិយោបល់