ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខរដ្ឋ បើកបរបុកទ្រូងផ្លូវពេញទំហឹងបាក់អស់៣ផ្ទាំង បណ្តាលឲ្យដាច់កងរង់ការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៧និង៣៥នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ25 2-1323 បើកបរបុកទ្រូងផ្លូវពេញទំហឹងបាក់អស់៣ផ្ទាំង បណ្តាលឲ្យដាច់កង់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ​ គេឃើញរថយន្តម៉ាកFord មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 252-1323 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ។​ ពេលបើកមកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតបុកទ្រូងផ្លូវពេញទំហឹងបាក់អស់៣ផ្ទាំង បណ្តាលឲ្យរថយន្តបង្កហេតុខាងលើដាច់កង់ រងការខូចខាតយ៉ាងដំណំ ។

ក្នុងហេតុការណ៍នេះ មិនដឹងជាមានមនុស្សរងគ្រោះថ្នាក់នោះទេ ដោយក្រុមការងារនៃអង្គភាពព័ត៌មានPost News យើងខ្ញុំពុំមានប្រ ភពណាបញ្ជាក់ប្រាប់ឲ្យដឹង ។ ចំណែកអ្នកបើកបរ បន្ទាប់ពីកើតហេតុ បានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅយករថយន្តបង្កហេតុទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់