រតនគិរីៈ យោងតាមផេកនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថា ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នឹងបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។
នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៣និង២២នាទីទៀបភ្លឺ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បាននាំខ្លួនជនសង្ស័យចំនួន ០១មុខសញ្ញា(ស្រី) នៅចំណុចភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ក្នុងកិច្ចប្រតិបត្តិការនោះសមត្ថកិច្ចរកឃើញសម្ភារៈហាមឃាត់មួយចំនួនដូចខាងក្រោម៖
-បារីអេឡិចត្រូនិច(Yooz) ចំនួន០១ដើម នឹងទឹកដំណាប់សម្រាប់ជក់សង្ស័យមានសារធាតុនីកូទីនមួយ ចំនួន០១ដប។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ អ៊ែម តូច ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអាហារដ្ឋាន មានទីលំនៅបច្ចុប្បន្ន ភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
វត្ថុតាងដកហូតរួមមាន៖
១.បារីអេឡិចត្រូនិច(Yooz)ចំនួន០១ដើម ។
២.ទឹកដំណាប់ប្រើប្រាស់ជាមួយចំនួន០១ដប។
៣.ទូរសព្ទ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកការិយាល័យជំនាញ នឹងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រើប្រាស់ ចំពោះមុខសមត្ថកិច្ច ចំណែកវត្ថុតាងត្រូវបានដកហូតរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀន៕
មតិយោបល់