ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ០៩នាក់ ករណីផ្តល់ទីតាំងប្រើប្រាស់ និងជួញដូរសារធាតុញៀន ជ្រកក្រោមផ្លាកយីហោម៉ាស្សា

ស្វាយរៀង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន៩នាក់ ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ ផ្តល់ទីតាំងជួយសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ដោយមានការដឹកនាំសម្របសម្រូលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កាលពីថ្ងៃវេលាម៉ោង៣និង០០ទៀបភ្លី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការឆ្មក់ចូល បង្ក្រាបទីតាំងផ្តល់និងជួយសម្រួលការប្រើប្រាស់គ្រឿងញៀន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយជ្រកក្រោមផ្លាកយីហោ ម៉ាស្សា (MASSAGE THEN THAI) មានទីតាំងនៅក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖

  • ម៉្សៅក្រាមសថ្លា (មេតំហ្វេតាមីន០២កញ្ចប់)
  • ម៉្សៅK ១កញ្ចប់
  • ថ្នាំគ្រាប់ពណ៌កាហ្វេ០៤គ្រាប់
  • ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
  • ចានសំរាប់ដាក់ជក់និងហិតគ្រឿងញៀន០៣

ទូរស័ព្ទដៃ២១គ្រឿង ព្រមទាំងសម្ភារ:ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕

មតិយោបល់