ព្រំដែនកម្ពុជា-ថៃ៖នគរបាលការពារព្រំដែនគោកវរ:សេនាតូច ៨០៧ ភូមិសាស្ត្រស្រុកថ្មពួកបានស្ទាក់ចាប់បានរថយន្តចង្កូតស្តាំម៉ាកតូយ៉ូតាវីហ្គោ២បាំងប្រភេទភីកអាប់ ១គ្រឿងពណ៍ទឹកប្រាក់ដែលលោតឆ័ត្រចូលពីប្រទរសថៃមកកម្ពុជា សង្ស័យថាជារឿងចែកប្រយោជន៍មិនត្រូវគ្នា។
ការចាប់នោះធ្វើឡើងនៅម៉ោង ៥និង៥០នាទីល្ងាចថ្ងៃទី ២៧ កញ្ញានេះ តាមច្រកនៃប៉ុស្តិ៍នគរបាលព្រំដែនអូរសាយ ភូមិសាមគ្គី ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ឈមនឹងឃុំ/ស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃ។
លោក រស់ សារុំ មេបញ្ជាការរងនៃនគរបាលនេះបានអោយដឹងថា:លោកផ្ទាល់បានចេញចាប់រថយន្តចង្កូតស្តាំដែលកម្ពុជាបិទដាច់ខាតមិនអោយនាំចូលតាំងពីដើមឆ្នាំ ២០០០មកនោះ ។
លោក រស់ សារុំ ខណះជិះម៉ូតូដេញតាមចាប់បាននៅចំនុចមុខបញ្ជាកាដ្ឋានវរ:៨០៧ មុនចាប់បានរថយន្តនេះគេឮសូរកម្លាំងថៃនៅព្រំដែនបាញ់កាំភ្លើង៤-៥គ្រាប់ផងដែរ។ បុរសជនជាតិថៃម្នាក់បានបើករថយន្តនេះលោតឆ័ត្រមក ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធខាងកម្ពុជាទៀត។
រថយន្តក្តៅចង្កូតស្តាំលោតឆ័ត្រពីថៃ១គ្រឿងនោះ ម៉ាកតូយូតា វីហ្គូ សេរីថ្មី ពាក់ស្លាកលេខ ក្រុងទេពមហានគរ(ក្រុងបាងកក) ឆម៥៥៥០។
សូមបញ្ជាក់ថា តាំងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តាច់ជីវិតឡានចង្កូតស្តាំមិនអោយនាំចូលកម្ពុជានៅដើមឆ្នាំ ២០០០និងមិនអោយបង់ពន្ធគយដាច់ខាតមកនោះ ការរត់ពន្ធនាំចូលខុសច្បាប់ឡានចង្កូតស្តាំក៏លែងមានទ្រង់ទ្រាយចំហ។
ប៉ុន្តែការលួចនាំចូលឡានចង្កូតស្តាំស៊េរីថ្មីទំនើបពីថៃមកកម្ពុជាតាមព្រំដែននៃយោធភូមិភាគ ៤មានគគ្រឹកគ្រេង ហើយនៅតាមចំនុចខ្លះតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ តាមព្រំដែននៃយោធភូមិភាគ ៥ ក៍មានលេចឮថាមាននាំចូលរថយន្តចង្កូតស្ដាំដែរ តែមានការសង្ស័យថាជារឿងសមត្តកិច្ចចែកប្រយោជន៍មិនត្រូវគ្នាទើបឈានដល់ការចាប់។ រថយន្តចង្កូតស្តាំទាំងនោះ ភាគច្រើនគេយកមកបាញ់ពណ៌ត្រីអ៊ី រួចពាក់ស្លាកលេខកងយោធភូមិន្ទ នគរបាល …ហើយអ្នកមានបណ្តាស័ក្តជាអ្នកប្រើប្រាស់៕
មតិយោបល់