ព័ត៌មានជាតិ

រថយន្តកូរ៉េមួយគ្រឿង បុកនិងកិនម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៦និង៣៧នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េមួយគ្រឿង បើកបរបុកនិងកិនម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១៩ ក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩ ។ លុះពេលមក ដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន បានបុកនិងកិនម៉ូតូ១គ្រឿងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ ដើម្បីពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ ។ ករណីនេះ បើកភាគី ទាំងពីរធ្វើការចរចាមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់